ព្រាប សុវត្ថិ ស្ងាត់​ៗចេញ​បទ​ទោល​ថ្មី​ទៀត ភ្លេង ក្បាច់​រាំ​ឡូយ​ទាំង​ព្រម

  • 2021-08-20 21:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ព្រាប សុវត្ថិ គេ​មើល​ឃើញ​ថា មមាញឹក​ខ្លាំង​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​ជាមួយ​ស្រីតូច តន់ ច័ន្ទសីម៉ា ប៉ុន្តែ​សម្រាប់​បទ​ទោល​វិញ ហាក់​ស្ងប់ស្ងាត់​មួយ​រយៈ​ហើយ ដោយ​ទើប​តែ​ចេញ​មួយ​ថ្មី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

បទ​ចម្រៀង​របស់ តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ មាន​ចំណង​ជើង​ថា "I am a Farmer” ដែល​មាន​រសជាតិ​ប្លែក ពោល​គឺ បទ​ភ្លេង​ពីរោះ ក្បាច់​រាំ​ក៏​ឡូយ មិន​លោត​ហក់​ខ្លាំង​ពេក​នាំ​ហត់ ប៉ុន្តែ​មួយ​ៗ​តែ​ជួក​ចិត្ត ជាប់​អារម្មណ៍។

បទ​ចម្រៀង​មួយ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា សម​គ្រប់​យ៉ាង និង​លើក​សរសើរ​ថា លោក ព្រាប សុវត្ថិ ត្បិត​តែ​មាន​វ័យ​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលខ្លាំង​តែ​ម្ដង។ "ព្រាប សុវត្ថិជាកំពូលតារាចម្រៀងគ្មានពីរ ក្នុងចិត្តខ្ញុំ"។ នេះ​ជា​សំដី​របស់​ប្រិយមិត្ត​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់​ដែល​បាន​ពោល​សរសើរ​តារា​រៀម​ច្បង។

ជារួម​ពួក​គេ​ម្នាក់ៗ ពេញចិត្ត​ចម្រៀង​មួយ​បទ​នេះ​របស់​លោក ព្រាប សុវត្ថិ ខ្លាំង។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា