ស្រីស្អាតថៃ ធ្វើ Reaction បទ "Time to Rise” របស់វណ្ណដា ផ្ទុះខ្លាំងជាងបទផ្សេងទៀត!
- 2021-04-11 20:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតថៃ ធ្វើ Reaction បទ "Time to Rise” របស់វណ្ណដា ផ្ទុះខ្លាំងជាងបទផ្សេងទៀត!
ចន្លោះមិនឃើញ
បទ "Time to Rise” របស់វណ្ណដា រួមជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដោយទទួលបាន ១លាន views ត្រឹម១ថ្ងៃ និង១០លាន views ត្រឹមរយៈពេលត្រឹម ១៣ថ្ងៃ។ ភាពល្បីល្បាញនៃបទនេះ បានកក្រើកដល់អ្នកធ្វើ Reaction ក្រៅប្រទេសជាច្រើន ដែលក្នុងនោះក៏មានស្រីស្អាតថៃ Ayumi May Lunar ផងដែរ។
Youtuber រូបនេះ ធ្លាប់ធ្វើ Reaction លើបទចម្រៀងជាច្រើនមកហើយ រួមទាំងបទថៃ និងបទឡាវផងដែរ។ ការងាកមកធ្វើ Reaction បទ Time to Rise នាពេលនេះ បានធ្វើឲ្យនាងទទួលបានការចូលមើលយ៉ាងច្រើន គួរឲ្យកត់សម្គាល់។
គិតមកទល់ពេលនេះ វីដេអូ Reaction បទ Time to Rise មានអ្នកទស្សនាជិត ១លានដងហើយ។ ចង់ដឹងថានាងធ្វើ Reaction យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖